Tor ត្រូវការម៉ោងពីប្រព័ន្ធរបស់អ្នក (និងម៉ោងតំបន់របស់អ្នក) ដើម្បីកំណត់ម៉ោងឱ្យបានត្រឹមត្រូវ។
ការការពាររបស់កម្មវិធីកម្ចាត់មេរោគ រាំងខ្ទប់អ្នកប្រើប្រាស់មិនឱ្យចូលប្រើកម្មវិធីរុករក Tor។
នៅពេលខ្លះ វានឹងលេចឡើងជាមួយនឹង ភាពវិជ្ជមានមិនពិតទាក់ទងនឹងមេរោគ និង/ឬភាពងាយរងគ្រោះ។
អ្នកអាចអានបន្ថែមទៀតអំពីវានៅលើ វេទិកាគាំទ្រ។
កម្មវិធីកម្ចាត់មេរោគ និងជញ្ជាំងភ្លើងខាងក្រោម ត្រូវបានគេស្គាល់ថារំខានដល់ Tor ហើយប្រហែលជាត្រូវបិទវាបណ្ដោះអាសន្ន៖
- Webroot SecureAnywhere
- Kaspersky Internet Security 2012
- កម្មវិធីកម្ចាត់មេរោគ Sophos សម្រាប់ Mac
- Microsoft Security Essentials
- កម្មវិធីកម្ចាត់មេរោគ Avast
VPN ក៏មានទំនោររំខាន Tor និងចាំបាច់ត្រូវបិទវា។
យើងមិនណែនាំឱ្យប្រើប្រាស់ VPN និង Tor ជាមួយគ្នានោះទេ លុះត្រតែអ្នកជាអ្នកប្រើប្រាស់កម្រិតខ្ពស់ដែលដឹងពីរបៀបកំណត់កម្មវិធីទាំងពីរនេះមិនឱ្យបង្កគ្រោះថ្នាក់ដល់ឯកជនភាពរបស់អ្នក។
អ្នកអាចស្វែងរកព័ត៌មានបន្ថែមអំពី Tor + VPN នៅលើ wiki។
វីដេអូដែលត្រូវការ Adobe Flash មិនមានទេ។
Flash ត្រូវបានបិទដោយហេតុបញ្ហាសន្តិសុខ។
Tor មិនអាចប្រើ bridge ប្រសិនបើប្រុកស៊ីត្រូវបានកំណត់។
កញ្ចប់កម្មវិធីរុករក Tor ត្រូវបានចុះកាលបរិច្ឆេទនៅ មករា 1, 2000 00:00:00 UTC.
នេះដើម្បីបញ្ជាក់ថាសុសវែរនីមួយៗគឺពិតជាអាចផលិតឡើងវិញបាន។
បញ្ហាក្នុងការកំណត់កម្មវិធីរុករក Tor ជា កម្មវិធីរុករកលំនាំដើម។
ប្រសិនបើកម្មវិធីរុករក Tor បានដំណើរការពីមុន ហើយវាមិនដំណើរការនៅពេលនេះ (ជាពិសេសបន្ទាប់ពីដំឡើងឡើងវិញ ឬធ្វើបច្ចុប្បន្នភាព) នោះប្រព័ន្ធរបស់អ្នកប្រហែលជាកំពុងសម្ងំ។
ក្នុងករណីនេះ ចាប់ផ្ដើមប្រព័ន្ធរបស់ឡើងវិញ នឹងដោះស្រាយបញ្ហានេះ។
Tor នឹងមិនចាប់ផ្ដើមនៅលើ Windows នៅពេលដែល ទីតាំងថតមានផ្ទុកតួអក្សរមិនមែនជា ascii។
BitTorrent មិនអនាមិកនៅលើ Tor ទេ.